ច្បាប់ការប្រកួត

THERE WILL ONLY BE ONE OPEN QUALIFIER FOR MPL-KH S1
TOP 16 teams of the Open Qualifier will proceed to the MPL-KH​ S1 វគ្គ១៦ក្រុម

Top 4 Teams of Main Qualifier will proceed to Regular Season
 

  1. កាលវិភាគប្រកួត

    1. រយៈពេលចុះឈ្មោះ៖ ថ្ងៃទី ២៩ ខែកក្កដា ដល់ ថ្ងៃទី​ ៦ ខែសីហា ឆ្នាំ២០២១ ។

      1. ការចុះឈ្មោះយើងយក ២៥៦ក្រុម​ ដោយគិតចំណាត់ថ្នាក់​​ Rank ខ្ពស់ជាង​​គេ។ ការគិតចំណាត់ថ្នាក់គឺយើងប្រើ System ដើម្បីគណនាទៅលើ​សមាជិក្រុមនិមួយៗ។

    2. MPL-KH S1 ជម្រុះជុំទី១៖ ថ្ងៃទី​ ៨ ដល់ ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១

    3. MPL-KH​ S1 វគ្គ១៦ក្រុម ​ៈ ថ្ងៃទី​ ១២ និង ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ 

    4. MPL-KH​ S1 វគ្គ៨ក្រុម៖ ថ្ងៃទី​ ១៤ និង ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១

    5. រយៈពេលផ្លាស់ប្ដូរ៖ ថ្ងៃទី​ ១៦ ដល់ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ក្រុមទាំងអស់អាចស្នើរសុំប្ដូរឈ្មោះក្រុម និមិត្តសញ្ញាក្រុមក៏ដូចជា​ក្រុមហ៊ុនដែលឧបត្ថម្ភបាន តែមិនអាចប្ដូរកីឡាករឫគ្រូបង្វឹកបានទេ។

  2. កាត្វកិច្ចរបស់កីឡាករ

    1.  កីឡាករដែល​មានអាយុក្រោម១៨ឆ្នាំត្រូវ​តែ​មាន​ហត្ថលេខា​របស់​អាណាព្យាបាលនៅពេល​ក្រុមឡើង ដល់ MPL-KH​ វគ្គ៨ក្រុម។លិខិតដើម្បីស្នើរសុំពីអាណាព្យាបាល​ក្រុមការងារនឹងផ្ដល់ជូននៅពេល​ដែល ​ដឹងថាក្រុមឡើងដល់ MPL-KH​ វគ្គ៨ក្រុម។

      1.  សម្រាប់កីឡាករណាដែលមានអាយុក្រោម១៦ឆ្នាំគឺយើងមិនអាច​អោយចូល​រួម​ការប្រកួត​ MPL-KH S1 នេះបានឡើយ។ 

      2.  សម្រាប់កីឡាករដែលត្រូវឡើងដល់វគ្គ MPL-KH​ S1​ វគ្គ៨ក្រុមត្រូវយក អត្តសញ្ញាណប័ណ្ណ ​សញ្ជាតិខ្មែរឫក៏សំបុត្រកំណើតដើម្បីបញ្ជាក់អាយុរបស់កីឡាករ។

    2.  កីឡាករប្រកួត គ្រូបង្វឹកនិងអ្នកគ្រប់គ្រងក្រុមទាំងអស់មិនអាចមានសិទ្ធចូលរួមលើសពីមួយក្រុម បានទេ។

    3.  កីឡាករត្រូវតែមកតាមការណាត់របស់ក្រុមការងារសម្រាប់ការសម្ភាសន៍ក្រោយចប់ការប្រកួត​ឫក៏​ កម្មវិធីផ្សេងៗរបស់ MPL-KH S1។

    4.  សម្រាប់ការចុះឈ្មោះប្រកួតមួយនេះ​គឺ​តម្រូវអោយ​កីឡាករទាំងអស់ត្រូវតែ​យល់ព្រមទៅ​តាមល័ក្ខខ័ណ្ឌ ច្បាប់ការប្រកួតនិង បទបញ្ជាផ្សេងៗដែលបានចែង។

    5.  គ្រប់ក្រុមទាំងអស់​តម្រូវអោយ​មាន​កីឡាករជា​ជនជាតិខ្មែរយ៉ាងតិចណាស់3នាក់ក្នុងការប្រកួតនិមួយៗ។
  3. កាត្វកិច្ចរបស់ក្រុម

    1.  ប្រធានក្រុមឫក៏គ្រូបង្វឹកត្រូវតែតំឡើងកម្មវិធី Discord នៅក្នុងទូរសព្ទដៃហើយក្រុមនិមួយៗ​ ត្រូវតែ មានសមាជិក៖

      1. កីឡាករប្រកួត៥នាក់​ (ត្រូវតែមាន)

      2. កីឡាករបម្រុង១នាក់​ (អាចមានអាចអត់)

    2.  នៅពេល​ដែល​ក្រុម​ឡើងដល់វគ្គ Regular Season ប៉ុន្ដែ​មិនទាន់មានអ្នកគ្រប់គ្រងឫ​ក៏គ្រូបង្វឹក ក្រុមនោះអាច​ចូល​ប្រកួតបាន​លុះត្រា​តែ​ធ្វើ​ការ​ស្នើរសុំ​បន្ថែមអ្នកគ្រប់គ្រងឫក៏គ្រូបង្វឹកបាន​នៅពេលដែល​យើងបើក​រយៈពេល​ផ្លាស់ប្ដូរ។នៅពេល​នោះ​គឺ​យើង​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករបម្រុងជាមួយកីឡាករប្រកួត ហើយ​ក្រុមនិមួយៗ​ក៏អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​គ្រូបង្វឹក​និង​អ្នកគ្រប់គ្រងបានដែរ។ 
      ក្រុមទាំងអស់ត្រូវមាន​សមាជិក​ ៥១% នៃសមាជិក​ដែល​បាន​ចុះឈ្មោះ។ ក្រុមទាំងអស់មិន​ត្រូវអនុញ្ញាត​អោយ​ផ្លាស់ប្ដូរកីឡាករដែល​បានចុះឈ្មោះនោះទេបូករួម​ទាំងកីឡាករបម្រុងផងដែរ។

    3. ក្រុមដែល​ឡើងដល់វគ្គ MPL-KH​ S1 វគ្គ១៦ក្រុម ត្រូវ​តែ​ផ្ញើរ Team Logo មកកាន់ក្រុមការងារ MPL-KH S1 អោយ​បានទាន់ពេល

    4.  ក្រុមដែល​ឡើងដល់វគ្គ Regular Season ត្រូវ​តែមាន​អាវក្រៅសម្រាប់ក្រុមរបស់ខ្លួន។ កីឡាករទាំងអស់ត្រូវ​តែ​ពាក់អាវរបស់ក្រុមគ្រប់កម្មវិធីរបស់ MPL-KH S1។

    5. សម្រាប់ក្រុមទាំងអស់​មាន​សិទ្ធ​ជ្រើសរើសក្រុមហ៊ុនដែល​ធ្វើ​ការ​ឧបត្ថម្ភទៅដល់ក្រុមបាន។ តែត្រូវជៀសវាង​មាន​ក្រុមហ៊ុនឧបត្ថម្ភណាដែលប៉ះពាល់ទៅដល់ការប្រកួតដូចជា៖

      1. ក្រុមហ៊ុនកាស៊ីណូ ឫល្បែងស៊ីសង

      2. ក្រុមហ៊ុនឫគេហទំព័រដែល​ទាក់ទងទៅនឹងផលិតផលអាសអាភាស

      3. ដាវ កាំភ្លើងឫអាវុធខុសច្បាប់

      4. គ្រឿងស្រវឹង

      5. គ្រឿងញៀន

      6. បារី ថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផល​សម្រាប់ជក់ 

      7. គេហទំព័រដែល​មានលក់ឫចែករំលែក Skin / Diamond ដែលមិនត្រូវបានទទួលស្គាល់ដោយ ក្រុមហ៊ុន Moonton

      8. ផលិតផល​ឫសេវាកម្មដែល​ប៉ះពាល់ទៅដល់ការប្រកួត MPL-KH S1 ឫក៏ក្រុមហ៊ុន​ណាដែល​ជា​គូរ ប្រជែង​របស់ក្រុមហ៊ុន Moonton ជា​ពិសេសគឺប្រភេទហ្គេមដែល​ស្រដៀងនឹង Mobile Legends: Bang Bang Mobile game។

    6. សម្រាប់ក្រុម កីឡាករក៏ដូចជា​គ្រូបង្វឹក... ដែល​បាន​ចុះឈ្មោះ​ប្រកួត​ MPL-KH S1 ក្រុមការងារមាន​សិទ្ធ ​គ្រប់គ្រាន់ក្នុង​ការ​យក​រូបភាព វិដេអូ Game Profile ។ល។​ទៅប្រើនៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បាន ​ដោយ​មិន​ចាំបាច់​ជម្រាបជូន​ជាមុន។

    7.  នៅក្នុងក្រុមហ៊ុន​ឫស្ថាបនមួយគឺ​អាចអោយ​មាន​ក្រុមចូលប្រកួត​ MPL-KH S1 តែមួយក្រុមប៉ុណ្ណោះ។ ក្នុង ករណីដែល​ក្រុម​ការងារ​ពិនិត្យឃើញថា​មានក្រុមលើសពីមួយយើងនឹងដកក្រុមនោះចេញពីការ​ប្រកួត។ ក្រុមនិមួយៗអាច​លាក់បាំង​បាន​នៅវគ្គ​ប្រកួតជម្រុះតែមិន​អាច​លាក់បាំងនៅវគ្គ Regular Season បានទេ។
  4. ការដាក់ឈ្មោះក្រុម ឡូហ្គូ និងឈ្មោះកីឡាករ

     

    1. ការកំណត់ឈ្មោះក្រុមនិង​ Team Logos
      1.  ឈ្មោះក្រុមនិមួយៗ​ត្រូវសរសេរឈ្មោះជាអក្សរឡាតាំង ឫជាលេខ។ ក្នុងករណីឈ្មោះក្រុមចាប់ពី២ពាក្យឡើងទៅអាចប្រើ៖ ដកឃ្លា សញ្ញាបូក (+) សញ្ញាដក (-) ​សញ្ញាបន្ទាត់ក្រោម (_) និងសញ្ញាធ្មេញកណ្ដុរ (”)

      2. គ្រប់ក្រុមទាំងអស់ត្រូវតែផ្ដល់ឈ្មោះក្រុមជាអក្សរកាត់ដែលមានចាប់ពី 2-4 ពាក្យហើយអាចដាក់បានតែអក្សរឡាតាំង លេខ​ សញ្ញាបូក (+) សញ្ញាដក (-) ​សញ្ញាបន្ទាត់ក្រោម (_) និងសញ្ញាធ្មេញកណ្ដុរ (“ ”)។​ នៅក្នុងករណីចាំបាច់ណាមួយក្រុមការងារ MPL-KH S1 ​នឹងសម្រេច​យកឈ្មោះក្រុមពេញមកជំនួសឈ្មោះក្រុមជាអក្សរកាត់វិញ។

      3. សម្រាប់ Team Logo និងឈ្មោះក្រុមគឹមិនអាច​ដូចទៅនឹង Sponsor Logo និងឈ្មោះក្រុមហ៊ុន ឧបត្ថម្ភបានទេ។ ម្យ៉ាងវិញទៀត​ Team Logo និងឈ្មោះក្រុមមិនអាចប្រើ LOGO ណាមួយដែល មាន ជាម្ចាស់កម្មសិទ្ធរបស់អ្នកដទៃបានឡើយ។

      4. ក្រុមការងារ MPL​-KH S1 រក្សាសិទ្ធិក្នុងការអនុម័ត​ Team Logo និងឈ្មោះក្រុម។

      5. សម្រាប់ក្រុមដែល​ចង់ប្ដូរឈ្មោះឫ Team Logo ត្រូវ​ធ្វើ​ការ​ស្នើរសុំមកកាន់​ក្រុមការងារ​ដើម្បីពិនិត្យ មើលជាមុនសិន។ហើយក្រុមនិមួយៗអាចប្ដូរឈ្មោះនិង Team Logo បានតែម្ដងគត់គឺនៅក្នុង កំឡុងពេល​ផ្លាស់ប្ដូរ (ច្បាប់ 1.5) ។

    2.  ការកំណត់ឈ្មោះកីឡាករក្នុងហ្គេម

      1. ឈ្មោះក្រុមនិមួយៗ​ត្រូវសរសេរឈ្មោះជាអក្សរឡាតាំង ជាលេខ ឫអាចធ្វើការដកឃ្លា​ពី ពាក្យ មួយទៅពាក្យមួយបាន។ កីឡាករម្នាក់ៗអាច​កំណត់ឈ្មោះរបស់ខ្លួនបាន​ដោយចាប់ពី 4 – 12 អក្សរ។ បញ្ជាក់៖ ឈ្មោះ​របស់កីឡាករគឺមិនអាច​មាន​ឈ្មោះរបស់ក្រុមហ៊ុនឧបត្ថម្ភជាដាច់ខាត។

      2. ក្នុងករណីដែល​មាន​ឈ្មោះដូចគ្នា ក្រុមការងារ​ MPL-KH S1 នឹងធ្វើការស្នើរសុំអោយ​ធ្វើការ ​ពិភាក្សា។ ប្រសិនបើការពិភាក្សានៅតែគ្មានដំណោះស្រាយ​ក្រុមការងារ​នឹងក្លាយជាអ្នកសម្រេច ដោយគ្មានការតវា។

    3.  Common Restrictions

      1. មិនអនុញ្ញាតឱ្យមានតួអក្សរពិសេសបន្ថែមសម្រាប់ឈ្មោះក្រុមឈ្មោះនិមិត្តសញ្ញា (LOGO) ឬ ឈ្មោះអ្នកលេង​(រាប់បញ្ចូលទាំងគូសបញ្ជាក់សញ្ញាទ្រេត។ល។) ឈ្មោះក្រុមឈ្មោះនិមិត្តសញ្ញា (LOGO) និងឈ្មោះអ្នកលេងអាចមិនមានៈ ភាពអាសអាភាស ឬអាសអាភាស ឈ្មោះទាក់ទង នឹងតួអង្គ Mobile Legends: Bang Bang៖ តួអក្សរស្រដៀងគ្នាផ្សេងទៀត ឬមាតិកាផ្សេងទៀត ដែល​អាចបង្កើត​ការយល់ច្រលំ។

  5. ការទំនាក់ទំនង

    1.  រាល់ការទំនាក់ទំងទាំងអស់រវាងក្រុមកីឡាករប្រកួតជាមួយនឹងក្រុមការងាររបស់ MPL-KH S1 គឺយើងប្រើប្រាស់កម្មវិធី Discord ។

      1. ដើម្បីអោយ​មាន​ភាពងាយស្រួលទៅដល់ការទំនាក់ទំនងរវាងកីឡាករនិងក្រុមការងារយើងនឹងបែងចែក​ Discord Channels ទៅតាមផ្នែកនិមួយៗ។

      2.  យើងនឹងបែងចែក Discord Channel ទៅតាម Pool និមួយៗដើម្បីមានភាព ងាយ​ស្រួលក្នុងការផ្ដល់ព័ត៍មាននិង ឆ្លើយរាល់រាល់ចម្ងល់របស់កីឡាករ។

      3. ក្រុមការងារ MPL-KH S1 នឹងធ្វើការ​ Online ដើម្បីដោះស្រាយបញ្ហាក៏ដូចជា ចម្ងល់របស់កីឡាករទាំងអស់។

    2.  អ្នកគ្រប់គ្រង អ្នកតំណាង ឫប្រធានក្រុមត្រូវធ្វើការតាមដាន​រាល់ព័ត៍មាន​ទាំងអស់នៅក្នុង​ Discord ដើម្បីចែករំលែកទៅដល់សមាជិកផ្សេងទៀត។

    3.  រាល់សំនួរឫក៏ព័ត៍មាន​ផ្សេងៗ​អាច​ទំនាក់ទំនងមកកាន់ក្រុមការងារ MPL-KH S1 បានតាមរយៈ Discord: http://bit.ly/MPL-KH S1.

    4.  គ្រប់ក្រុម​ទាំងអស់ត្រូវ​តែ​តាមដាន​រាល់ព័ត៍មាន​ពីការប្រកួត​ MPL-KH S1 នៅក្នុង​ Discord Server ខាងលើ។ ក្រុមការងារ​នឹងធ្វើទាក់ទងទៅ​កាន់ប្រធាន​ក្រុម​ 2-3 ថ្ងៃបន្ទាប់ពី​បាន​ចុះឈ្មោះរួចរាល់ហើយ។

    5.  កីឡាករទាំងអស់ត្រូវកំណត់ឈ្មោះក្នុង Discord អោយតាមក្រុមនិមួយៗ ដើម្បីអោយមានភាពងាយស្រួល​ទៅអោយក្រុមដទៃនិងអ្នករៀបចំការប្រកួតងាយស្រួលរក។​​​​​​​
  6.  ការរាយការណ៍ពីលទ្ធផល

    1.  គ្រប់ការប្រកួតទាំងអស់ក្រុមដែលទទួលបានជ័យជំនះត្រូវរាយការណ៍មកកាន់ Discord Channel ដែលក្រុមនោះកំពុងស្ថិតនៅ។

      1.  ក្រុមដែលឈ្នះត្រូវ Screenshot រូបភាពទទួលបានជ័យជំនះនៅលើទូរស័ព្ទ

      2. ក្រុមដែលឈ្នះត្រូវផ្ញើររូប Screenshot អោយបានលឿនបំផុតបន្ទាប់ពីចប់ ប្រកួត​ ​និមួយៗ។ ប្រសិនបើ​ក្រុមដែលឈ្នះមិនអាច​ផ្ញើររូបអោយបានមុន១០នាទីទេ នោះក្រុមការប្រកួតនោះគឺចាញ់ទាំង២។

    2. ក្នុងករណីដែល​ចង់ធ្វើការតវ៉ាត្រូវ​ប្រាប់ពីបញ្ហា​អោយ​បាន​លឿនបំផុត​នៅតាម​ Discord Channel របស់​ Discord Server របស់អ្នក។

      1. Screenshots ដើម្បីធ្វើជា​ភ័ស្តុតាង​ដើម្បី​អោយ​មាន​ភាពងាយ​ស្រួល​ក្នុង ​ដោះស្រាយ។

      2.  សម្រាប់ការតវ៉ាទាក់ទងទៅនឹងការប្រកួតត្រូវធ្វើយ៉ាងណា​ត្រូវ​រាយការណ៍​អោយ​បាន​លឿនមុន​ការប្រកួតចាប់ផ្ដើមបាន១០នាទី។ រាល់ការតវ៉ាដែល​លើស ពី ការប្រកួតចាប់ផ្តើម១០នាទីគឺត្រូវអោយអ្នកគ្រប់គ្រងការប្រកួត​ MPL-KH S1 ជា​អ្នកសម្រេច​ថា​គួរតែ​បញ្ឃប់ឫបន្តការប្រកួត។

  7. តំណើរការប្រកួត

    1.  ការប្រកួតនឹងប្រព្រឹត្តទៅតាមពេលវេលារបស់តារាងការប្រកួតដែលបានបង្ហាញនៅក្នុង Discord Channel ឫក៏គេហទំព័ររបស់ MPL-KH S1

      1.  ប្រសិនបើក្រុមណាមួយមកយឺតជាងម៉ោងដែលត្រូវប្រកួត១០នាទីក្រុមនោះនឹងត្រូវចាញ់ដោយស្វ័យប្រវត្តិ។

    2.  ក្រុមការងារ​ MPL-KH S1 នឹងធ្វើការ Tag ឈ្មោះក្រុមដែលត្រូវប្រកួតបន្ទាប់

    3.  បន្ទាប់ពីធ្វើការ ping test ហើយកីឡាករទាំងអស់រួចរាល់ក្នុងការ​ចាប់ផ្ដើមប្រកួត ក្រុមនិមួយៗត្រូវតែជូន ដំណឹងមក​ដល់ក្រុមការងារដែល​ប្រចាំការនៅក្នុង Discord Channel និមួយៗ។

    4.  ក្រុមដែលទទួលបានជ័យជំនះ​ត្រូវតែ​ព្យាយាម​ផ្ញើររូប Screenshot ពីជ័យជំនះចូលទៅក្នុង​ Discord Channel អោយបានលឿននិងត្រឹមត្រូវដើម្បីអោយក្រុមការងារត្រួតពិនិត្យ។

    5.  នៅពេលដែល​ក្រុមការងារបញ្ចាក់ពីលទ្ធផល​នៃការប្រកួតនិមួយៗហើយ ក្រុមទាំង២ត្រូវរងចាំស្ដាប់​ ការណែនាំថ្មីៗសម្រាប់ការប្រកួតបន្ទាប់នៅក្នុង​ Discord Channel។​​​​​​​
  8. TOURNAMENT MODE AND FORMAT

    1. MPL-KH​ S1 វគ្គជម្រុះជុំទី១ យើងនឹងធ្វើការប្រកួត Custom Draft Pick Mode
      MPL-KH​ S1 វគ្គ១៦ក្រុម ​ យើងនឹងធ្វើការប្រកួត Tournament Mode
      MPL-KH​ S1 វគ្គ៨ក្រុម យើងនឹងធ្វើការប្រកួត Tournament Mode 

    2. សម្រាប់ MPL-KH​ S1 វគ្គជម្រុះជុំទី១​ យើងនឹងធ្វើការប្រកួតឈ្នះម្ដងគឺឈ្នះ (BO1)។ ចាប់ពីការ MPL-KH​ S1 វគ្គ១៦ក្រុមទៅ យើងនឹងធ្វើការប្រកួត ឈ្នះ២ដងមុនគឺឈ្នះ (BO3)។

      1.  ក្នុងការប្រកួត Qualify យើងេធ្វើការប្រកួតចាញ់ធ្លាក់។

    3. កីឡាករទាំងអស់ត្រូវតែប្រើ​ Game Account ខ្លួនឯងជាដាច់ខាត។

      1. Game Account ដែលប្រើនោះត្រូវតែជា Game Account ដែលបានចុះឈ្មោះក្នុង MPL-KH S1។

    4.  សម្រាប់ការប្រកួតឈ្នះ២ដងមុនគឺឈ្នះ (BO3) យើងនឹងធ្វើការបោះកាក់មុនប្រកួត។ អ្នកដែលឈ្នះ ក្នុងការ​បោះកាក់នឹង​មានសិទ្ធសម្រេចជ្រើសរើសខាងនៅក្នុងការប្រកួតទី១ ហើយអ្នកដែលបោះកាក់ ចាញ់នឹងជ្រើសរើសខាងនៅក្នុងការប្រកួតទី២។ យើងនឹងបោះកាក់ម្ដងទៀតសម្រាប់ការប្រកួតទី៣។

    5.  ៤ក្រុមចុងក្រោយនឹងឡើងទៅវគ្គ​ Regular Season​​​​​​​
  9. MATCH-UPS, TARDINESS AND NO SHOWS

    1. ក្រុមនិមួយៗត្រូវចូល in-game lobby សម្រាប់ការប្រកួតអោយរួចរាល់មុនការប្រកួតចាប់ ផ្ដើម១០នាទី។

    2. ក្រុមនិមួយៗត្រូវរៀបចំក្រុមអោយរួចរាល់មុនកាលវិភាគប្រកួត៣០នាទី។ 

    3. សម្រាប់កាលវិភាគប្រកួតដើម្បីធ្វើការផ្សាយផ្ទាល់ ក្រុមការងារនិងទាក់ទងទៅកាន់អ្នកគ្រប់គ្រងឫ ប្រធានក្រុម និមួយៗយ៉ាងហោចណាស់មុនការប្រកួតមួយថ្ងៃ។

    4. ក្នុងករណីដែល​ដល់ម៉ោងប្រកួតហើយតែក្រុមណាមួយមិនទាន់រួចរាល់​នោះ​ក្រុមដែលត្រូវប្រកួតជាមួយ​នឹងឈ្នះដោយស្វ័យប្រវត្តិ។

    5. ក្នុងករណីដែលក្រុមទាំង២មិនទាន់បានរួចរាល់ទាន់ពេលនោះយើងនឹងធ្វើការរងចាំ១០នាទីទៀត។ ប្រសិនបើ១០នាទីហើយនៅតែមានកីឡាករមិនទាន់រួចរាល់ទៀត​យើងនឹងផ្ដល់ជ័យជំនះទៅអោយ​ក្រុម​ដែលមាន​កីឡាករនៅក្នុង​ Lobby ច្រើនជាងជាអ្នកឈ្នះ។ 

    6. ដើម្បីពង្រឹងទៅដល់េពេលវេលាការប្រកួត ក្រុមនិមួយៗមិនអាចយឺតជាង១០នាទីធៀបជាមួយម៉ោង ក្នុងតារាងការប្រកួតបានទេ បើមិនដូច្នេះទេក្រុមការងារ​មានសិទ្ធដកក្រុមទាំង២នោះចេញពីការប្រកួត។

    7. ក្នុងករណីដែល​មាន​ការប្រកួតណា​មួយត្រូវលុបចោលដោយសារតែការដកសិទ្ធការប្រកួតក្រុមណាមួយចេញ ក្រុមដែលត្រូវប្រកួតបន្ទាប់ត្រូវតែត្រៀមខ្លួនអោយរួចរាល់។

    8. ក្រុមទាំងអស់មិនអាចស្នើរសុំប្រកួតឡើងវិញបាននោះទេប្រសិនបើក្រុមនិមួយៗទុកអោយ​ហ្គេមចេញ creep មកហើយ។

    9.  លទ្ធផលការប្រកួតទាំងអស់នឹងត្រូវ​ផ្ញើរមកកាន់ក្រុមការងារបន្ទាប់ពីការប្រកួតចប់៣០នាទី។​​​​​​​
  10. CHEATING AND UNSPORTSMANLIKE CONDUCT

    1.  សម្រាប់ការប្រកួតណាដែល​យើងពិនិត្យឃើញថា​មានកីឡាករព្យាយាមបោកប្រាស់ (Cheating) នោះយើង​នឹងធ្វើការពិនិត្យមើលឡើងវិញ។

    2.  សម្រាប់កីឡាករឫក្រុមណាដែលព្យាយាមឃុតឃិតគ្នា​បោកប្រាស់ (Cheating) ទៅលើការប្រកួត នឹងត្រូវទទួល ពិន័យ​របស់អ្នករៀបចំ MPL-KH S1​។

      1. ការឃុបឃិត៖​ការឃុបឃិតត្រូវបានកំណត់ថាជាកិច្ចព្រមព្រៀងណាមួយក្នុង ​ចំណោម អ្នកលេង ពីរ នាក់ឬច្រើននាក់ គ្រូបង្វឹក ក្រុម/ ឬសហការណ៍ដើម្បីធ្វើឱ្យ គុណវិបត្តិដលអ្នកលេងម្ខាងទៀត។ ការឃុបឃិតមិនត្រូវបានកំណត់ចំពោះ សកម្មភាពដូចជា៖

        1. Soft play ដែលត្រូវបានកំណត់ថាជាកិច្ចព្រមព្រៀងណាមួយក្នុងចំណោម អ្នកលេងពីរនាក់ ឬច្រើននាក់ដើម្បីកុំធ្វើឱ្យរារាំងមិនឱ្យលេងទៅនឹងស្តង់ដារនៃការប្រកួត ប្រជែងក្នុងហ្គេម។

        2. ការរៀបចំជាមុនដើម្បីបែងចែកប្រាក់រង្វាន់ ឬសំណងណាមួយផ្សេងទៀត។

        3. ការបញ្ជូនឬទទួលសញ្ញាអេឡិចត្រូនិចពីក្រុមហ៊ុនណាមួយឫកីឡាករណាម្នាក់។

        4. ធ្វើចាញ់សម្រាប់ប្រាក់រង្វាន់ សម្រាប់ហេតុផលណាមួយ ឫព្យាយាមទាក់ទាញ កីឡាករណាម្នាក់​អោយធ្វើចាញ់។

      2. ការប្រកួតដោយយុត្តិធម៌​​ ក្រុមនិមូយៗត្រូវបានគេរំពឹងថានឹងលេងបានល្អបំផុត គ្រប់ពេលវេលា នៅក្នុងការប្រកួត MPL-KH S1 ហើយដើម្បីជៀសវាងអាកប្បកិរិយា ណាមួយដែលមិនស្របនឹង គោលការណ៍នៃភាពជាកីឡាករល្អនិងមានភាពស្មោះត្រង់ក្នុងការលេងដោយយុត្តិធម៌។ សម្រាប់ ពេល Pick/Ban គឺយើងមិនគិតបញ្ចូលនោះទេ។ 

      3. Hacking. ត្រូវបានកំណត់ថា​រាល់​សកម្មភាពទាំងឡាយ​ដែលកីឡាករណាម្នាក់ឫ ក្រុមណាមួយក្លែងបន្លំអោយខុសពី Game client ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ 

      4.  ការកេងប្រវ័ញ្ ការកេងប្រវ័ញ្ចត្រូវបានកំណត់ថាមានចេតនាប្រើកំហុស​នៅក្នុង ​ហ្គេម ​​ដើម្បី ​ស្វែងរកអត្ថប្រយោជន៍។ការកេងប្រវ័ញត្រូវបានរួមបញ្ចូលចំពោះ ​សកម្មភាព ​​ដូចជា៖ glitches ក្នុងការទិញ item, glitches នៅពេល​ Minion ផ្លាស់ប្ដូរ, glitches ទៅលើ hero ឬមុខងារហ្គេមណា មួយផ្សេងទៀត។

      5. Spectator Monitors កីឡាករប្រកួតទាំងអស់មិនអនុញ្ញាតអោយ​លួចមើល ​អេក្រង់​ឫ ក៏ឧបករណ៍ ផ្សេងៗដែល​បង្ហាញពី Game Observer បានទេ (ឧទាហរណ៍ អការលួចមើល​អេក្រង់របស់ Game Observer ដើម្បីមើលផែនទី) ។

      6.  Ringing ជាការលេងគណនីរបស់អ្នកផ្សេង ឬការស្នើសុំជំរុញអោយអ្នក​ណា​ម្នាក់ ទៅលេងលើគណនីរបស់អ្នកណាម្នាក់ទៀត។

      7.  វិធីសាស្រ្ដបោកប្រាស់ ការប្រើប្រាស់កម្មវិធីជំនួយ ការប្រើឧបករណ៍ជំនួយឫក៏​ការធ្វើ កាយវិការដើម្បីអោយសញ្ញាទៅនរណាម្នាក់។ ល។ ត្រូវចាត់ទុកថាជាការបោកប្រាស់។

      8.  ការធ្វើអោយ​ Disconnect  ការព្យាយាមធ្វើអោយ​ Disconnect ដោយចេតនាដែលគ្មានហេតុផល ត្រឹមត្រូវនិងជាក់លាក់។

      9. ការសំរេចចិត្តជាផ្លូវការរបស់ក្រុមការងារ MPL-KH S1 រាល់សកម្មភាពផ្សេង កំហុសឆ្គង ឬអាកប្បកិរិយាទាំងឡាយដែលផ្ទុយនឹងច្បាប់បង្កើតឡើងដើម្បីរៀបចំការប្រកួតអោយមានភាពយុត្តិធម៌និងសុក្រិតនោះក្រុមការងារ MPL-KH S1 មានសិទ្ធដាក់ពិន័យទៅតាមកំហុសជាក់ស្ដែង។​​​​​​​​​​​​​​​
  11. MPL-KH​ S1 វគ្គ១៦និង៨ក្រុម OFFLINE PROCEDURE AND RULES

    1. កីឡាករប្រកួតក៏ដូចជា​សមាជិក្រុម​ទាំងអស់ត្រូវ​មក​ដល់ទីតាំងប្រកួត​អោយ​ទាន់ពេលវេលា​ដែល​ក្រុម​ការងារ​កំណត់អោយ។ក្នុងករណីមានសមាជិកឫក៏កីឡាករណាម្នាក់យឺងក្រុមនោះនឹងប្រឈមមុខនឹងការពិន័យ។

    2. គ្រប់កីឡាករដែល​មានឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករត្រូវ​តែ​រៀបចំខ្លួន​អោយ​រួចរាល់មុន​ការប្រកួត​មួយ ម៉ោង។ ហើយក្រុមការងារ​ MPL-KH S1 នឹងហៅចូល​ទៅក្នុង​ Tournament lobby ដើម្បីធ្វើការ Testing៕

    3. ពេលវេលា Set Up៖​ កីឡាករទាំងអស់នឹងមានពេលវេលាកំណត់ណាមួយដើម្បីរៀបចំខ្លួនមុនពេលក រ ប្រកួតដើម្បីធានាថាពួកគេបានត្រៀមរួចរាល់។ ក្រុមការងារ MPL-KH S1 នឹងជូនដំណឹងដល់កីឡាករ និងក្រុមពីពេល​វេលា​ដែលត្រូវរៀបចំខ្លួនដែលបានកំណត់ជាក្នុងផ្នែកមួយនៃកាលវិភាគប្រកួត។ ក្រុមការងារ MPL-KH S1 មានសិទ្ធិធ្វើការផ្លាស់ប្តូរកាលវិភាគពេលវេលារៀបចំខ្លួននៅពេលណា ក៏បាន។ ពេលវេលារៀបចំត្រូវខ្លួន​នឹងត្រូវបានចាប់ផ្តើមនៅពេលដែលកីឡាករចូលទៅក្នុង ទីតាំងប្រកួត នៅពេលនោះដែល​ពួកគេមិនត្រូវបានអនុញ្ញាត​ឱ្យ​ចាកចេញដោយគ្មាន​ការយល់ព្រមពី Referee ឡើយ។ ការ Setup មានដូចខាងក្រោមៈ

      1. ធានានូវគុណភាពរាល់ឧបករណ៍ដែលផ្តល់ដោយ MPL-KH S1។

      2. ភ្ជាប់ឧបករណ៍អោយត្រឹមត្រូវ។

      3. ធានាបាននូវមុខងារប្រព័ន្ធសំលេងបានត្រឹមត្រូវ។

      4. កំណត់ Emblem និង Battle Spells pages អោយ​បានត្រឹមត្រូវ។

      5. ការកែតម្រូវការកំណត់នៅក្នុងហ្គេម

      6. ហ្វីកហាតក្នុងហ្គេមមានកំណត់។

      7. កីឡាករនិមួយៗត្រូវតែអង្គុយក្នុងកន្លែងអង្គុយដែលពួកគេបានកំណត់។

      8. ប្រសិន​បើកីឡាករណាមួយជួបប្រទះបញ្ហាឧបករណ៍ ណាមួយនៅពេល​ setup កីឡាករត្រូវជូនដំណឹងដល់ក្រុមការងារ MPL-KH S1 ជាបន្ទាន់។

      9. ក្រុមការងារ MPL-KH S1 នឹងអាចជួយដោះស្រាយបញ្ហារាល់បញ្ហាដែលបានជួប ប្រទះក្នុង កំឡុងពេល Setup មុនការប្រកួតចាប់ផ្ដើម។

      10. យើងរំពឹងថា​កីឡាករនឹងអាច​ដោះស្រាយបញ្ហាទាំងអស់បាន​រួចរាល់​នៅពេល​ Setup មុនពេល​ការប្រកួតចាប់ផ្ដើមទាន់ពេលវេលា។ ការពន្យាពេលដោយសារ បញ្ហា អាចត្រូវបានអនុញ្ញាតតាមការសំរេចចិត្តរបស់ក្រុមការងារ MPL-KH S1 ។ ហើយការពិន័យចំពោះភាព​យឺតយ៉ាវ​អាចត្រូវតាមការសំរេចចិត្តរបស់ក្រុមការងារ MPL-KH S1។.

      11. ការទទួលស្គាល់ការធ្វើតេស្តមុនការប្រកួត។ ប្រហែលមុនការប្រកួតចាប់ផ្ដើម៥នាទី Referee នឹងប្រាប់ទៅដល់កីឡាករទាំងអស់ថា​ការ Set Up ត្រូវបានបញ្ចប់។ 

      12. នៅពេលដែលកីឡាករទាំងអស់​ដែលត្រូវ​ប្រកួត​បញ្ជាក់ថា​ពួកគេបានត្រៀមរួចរាល់ហើ​យ។​កីឡាករទាំងអស់មិនអាច​ធ្វើការផ្លាស់ប្ដូរ emblem pages ឫក៏ចូលទៅ កន្លែងតេស្តបានទៀតទេ។ 

      13. ក្រុមការងារ MPL-KH S1 នឹងបង្កើត​ Lobby សម្រាប់ការប្រកួតផ្លូវការ។​ ហើយ កីឡាករទាំងអស់ត្រូវ​ចូល​ទៅតាម​ទីតាំងដែល​កំណត់ដោយ​ក្រុមការងារ​ MPL-KH S1 អោយ​លឿន​បំផុតបន្ទាប់ពីការ​ Testing បានចប់។​​​​​​​

  12. ច្បាប់ក្នុងពេលប្រកួត

    1. Game Pause: ប្រសិនបើកីឡាករណាម្នាក់ព្យាយាមធ្វើអោយ Disconnect ដោយចេតនា ហើយមិនបាន​ធ្វើការ​ស្នើរសុំមកកាន់ក្រុមការងារ MPL-KH S1 នោះក្រុមការងារមិនអាចធ្វើការ​ pause បានឡើយ។​ ក្នុងអំឡុងពេល pause ឫផ្អាកការប្រកួតណាមួយ​កីឡាករទាំងអស់​មិនអាច​ចាកចេញ ​ពីកន្លែងប្រកួតបបានទេលើកលែងតែមាន​ការអនុញ្ញាត​ពីក្រុមការងារ MPL-KH S1។ 

      1. នៅពេល​ដែល​ក្រុមការងារ MPL-KH S1 សង្កេតឫសង្ស័យលើចំនុចណាមួយអាចធ្វើ ការផ្អាក​ការប្រកួត ឫកីឡាករណាមួយបានគ្រប់ពេលតាមការ​សម្រេចចិត្ត របស់​ក្រុមការងារ​ MPL-KH S1។

      2. កីឡាករអាចធ្វើការស្នើរសុំ ​Pause ការប្រកួតបានភ្លាមៗបានប៉ុន្ដែ​ត្រូវត្រូវ​ផ្តល់ សញ្ញានិងប្រាប់ហេតុផលដល់ក្រុមការងារ MPL​-KH S1 ភ្លាមៗមុននឹងស្នើរសុំការ pause។

      3. ការ Pause គឺមិនអាច​ធ្វើបាន​នៅក្នុងកំពុងពេល​ដែល​ក្រុមឫកីឡាករណាកំពុង ប្រយុទ​គ្នានោះទេ។

    2. ​​​​​​​​​​​ការប្រកួតឡើងវិញ៖ ក្រុមនិមួយៗមានសិទ្ធិស្នើរសុំប្រកួតឡើងវិញបានលុះត្រាតែត្រូវតាម ល័ក្ខខ័ណ្ឌខាងក្រោម​៖

      1. ប្រសិនបើមាន​កីឡាករណាម្នាក់មានបញ្ហាដូចជា៖ emblems, battle spells ឫក៏ ការកំណត់នៅក្នុង​ហ្គេមមិនត្រឹមត្រូវតាមអ្វីដែល​បាន​កំណត់ដែល​វាកើតឡើងរវាង​ game lobby ហើយនឹងការប្រកួត។ កីឡាករមានសិទ្ធិស្នើរសុំអោយ​ pause ហើយធ្វើការកែតម្រូវបញ្ហាទាំងនោះ។ប្រសិនបើមិនអាចកែបានទេនោះយើង នឹងចាប់ផ្ដើមការប្រកួតម្ដងទៀតដោយធ្វើការជ្រើសរើស​ Ban/Pick ដដែល។

      2. ក្នុងករណីដែល​ក្រុមការងារ​ MPL-KH S1 សង្កេតឃើញថា​មានបញ្ហាមិនប្រកតី ដូចជា៖ មិនអាច​ unpause បាន Hero និង minion កើតឡើងមិនអាចនៅតាម ទីតាំងត្រឹមត្រូវ។ល។ យើងនឹងចាប់ផ្ដើមការប្រកួតម្ដងទៀតដោយធ្វើការជ្រើសរើស Ban/Pick ដដែល។

      3. ប្រសិនបើហ្គេមមួយជួបប្រទះកំហុសសំខាន់ៗនៅចំណុចណាមួយក្នុងកំឡុង ពេលការ ប្រកួតដែលផ្លាស់ប្តូរស្ថិតិហ្គេមឬមេកានិចនៃការលេងហ្គេមឬលក្ខខណ្ឌបរិស្ថានខាងក្រៅ ដែលមិន អាច ប្រកែកបាន​ការចាប់ផ្តើមប្រកួតឡើងវិញអាចកើតឡើង។

      4. កាលៈទេសៈខ្លះត្រូវតែមានមុនពេលការចាប់ផ្តើមឡើងវិញកើតឡើង។នៅក្រុម ការងារ MPL-KH S1 សង្កេតឃើញ​ថា​មាន​បញ្ហាធ្ងន់ធ្ងរដែលអាចធ្វើ​អោយ ​ប៉ះពាល់​ដល់​កីឡាករឫការប្រកួតនោះក្រុមការងារ MPL-KH S1 មានសិទ្ធិ សម្រេចអោយធ្វើការប្រកួតឡើងវិញ។​​​​​​​​​​​​​​

  13. ការកែប្រែច្បាប់និងល័ក្ខខ័ណ្ឌ

    1. អ្នករៀបចំការប្រកួតមានសិទ្ធិបដិសេធច្បាប់ណាមួយខាងលើ ។ នេះគឺដើម្បីចៀសវាងកីឡាករ ណាម្នាក់ព្យាយាមប្រើចន្លោះប្រហោងក្នុងច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ ។

    2.  តាមការសំរេចចិត្តរបស់ Mooton ពួកគេអាចផ្លាស់ប្តូរច្បាប់ណាមួយក៏បាន ។ ពួកគេមានការ សម្រេចចិត្តចុងក្រោយទាក់ទងនឹងអ្វីទាំងអស់អំពីការប្រកួតនេះ។

       

Powered By
Presented By
Official Sponsors
Endorsed By
Esports Partner